ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ ៖ អ្នកជាប់ពាក់ព័ន្ធOnline Scamsយា មិនត្រឹមតែដកតំណែងនោះទេ និងត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត
ថ្ងៃទី ៖ 24-05-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា មានប្រសាសន៍ថា អ្នកជាប់ពាក់ព័ន្ធុឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែដកតំណែងនោះទេ និងត្រូវចោទប្រកាន់ចំពោះមុខ តុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត។ ការមានប្រសាសន៍របស់សម្តេចតេជោ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្ដេចតេជោបានបញ្ជាក់ថា វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យាសម្តេចតេជោ បានដាក់ចេញពីរកម្រិត៖ កម្រិតទី១. អ្នកដែលជាប់ពាក់ព័ន្ធមិនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខ តុលាការ ថែមទៀត។ សម្រាប់កម្រិតទី១ សម្តេចតេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត និងកម្រិតទី២. ដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយខេត្ត ចៅហ្វាយស្រុកណា មិនអើពើ មិនព្រមធ្វើការ គឺដកចេញទៅ។

សម្ដេចតេជោ បានគូសបញ្ជាក់ថា អ្នកមិនអាចទទួលជោគជ័យ បានទេ បើអ្នកដើរទៅវាយអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ។

សម្តេចតេជោ បានបន្តថា គ្មានការយោគយល់ ណា មួយអាចទៅរួច នៅពេលដែលអ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំមាន គុណសម្បត្តិចំពោះជាតិ កុំនិយាយថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ។

សម្តេចតេជោ អះអាងថា កម្ពុជានឹងធ្វើឱ្យពិភពលោកបានស្គាល់ថា កម្ពុជាបានបំផ្លាញ Scam Online ។

ឆ្លៀតនាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដល់ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម Scam Online ដែលបានចាប់ហើយ សង្កត់សួរថាតើចូលតាមណា? ។

ជាមួយគ្នានេះ សម្ដេចតេជោ សូមប្រកាសស្វាគមន៍ចំពោះការដកចោលមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ ក្រុមនេះមិនអាចឱ្យរួចខ្លួនទេ ព្រោះជាក្រុមមហន្តរាយ ជាមន្ត្រីមហន្តរាយ!”។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com