ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពាក់ព័ន្ធscam online អភិបាលខេត្តសៀមរាប ព្រមានផាកពិន័យម្ចាស់ទីតាំងជួលម្នាក់ ១០០០ដុល្លារ និងអនុវត្ដផ្លូវច្បាប់
ថ្ងៃទី ៖ 24-05-2026, ដោយ​​ Dara007 , 55 Views
                     
សៀមរាបៈ អភិបាលខេត្តសៀមរាប ព្រមានផាកពិន័យម្ចាស់ទីតាំងដែលជួលម្នាក់ ១០០០ដុល្លារ និងអនុវត្ដផ្លូវច្បាប់បើពាក់ព័ន្ធscam online ដើម្បីសំអាតscam online ឱ្យអស់ពីកម្ពុជា ក៏ដូចជួយលើកមុខមាត់កម្ពុជាយើង។ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានណែនាំម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តសៀមរាប ទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើយើងរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល(១០០០ដុល្លារ) ១០នាក់ម្ចាស់ទីតាំងត្រូវបង់១០០០០ដុល្លារ បើ១០០នាក់សូមគិតតាមការគួរ។

លោកគូសបញ្ជាក់ថា បើរកឃើញមានសហការបើកscam online នោះម្ចាស់ទីតាំងនឹងជាប់ទោសទាន់បន្ថែមទៀត។ លោកអះអាងថា កុំគិតថាប្រយោជន៍តិចតួចបំផ្លាញកិត្តិយសជាតិយើង យើងខ្ញុំតាមចាប់គ្រប់ទីកន្លែង ដើម្បីជួយសម្តេចនាយករដ្ឋមន្ត្រីដើម្បីសំអាតscam online ឱ្យអស់ពីកម្ពុជា ក៏ដូចជួយលើកមុខមាត់កម្ពុជាយើង។

លោកប្រាប់ដល់ម្ចាស់ទីតាំងទាំងអស់ ហើយឈប់អន្តរាគមន៍ទៀតថារបស់អ្នកធំណា លោកចង់ឃើញដូចសម្តេចនាយករដ្ឋមន្ត្រីចង់បាន។ អ្នកស្រុកអង្គរមានកិត្តិយសរបស់អ្នកសៀមរាបត្រូវការពារ ខ្ញុំនឹងនៅការពារកិត្តិនាមស្អាតស្អំរបស់ពុកម៉ែបងប្អូនអ្នកសៀមរាប។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com