ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ
ថ្ងៃទី ៖ 21-05-2026, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នាឱកាសនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល មកលើអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូល ក៏ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានា របស់រាជរដ្ឋាភិបាល ជាអាទិ៍ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងយុទ្ធសាស្ត្រកៀរគរចំណូល (RMS) ដែលផ្តោតលើការកែទម្រង់មុតស្រួចរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អគារថ្មីនេះ ត្រូវបានរៀបចំដោយមានការគិតគូរបានយ៉ាងល្អិតល្អន់ ដោយមានបំពាក់ នូវឧបករណ៍បច្ចេកវិទ្យាទំនើបដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិសុខនិងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថនិងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ជាងនេះ អគារនេះត្រូវបានរៀបចំដោយមានមុខងារគ្រប់ជ្រុងជ្រោយ ដែលអាចបម្រើ ដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការ ទទួលបានសេវាគាំទ្រពាក់ព័ន្ធផ្សេងៗទៀត។

ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងអំឡុងពេលកំពុងដំណើរការ សាកល្បង អគារនេះក៏ត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់រៀបចំវេទិកាពន្ធដារកម្ពុជា ២០២៦ ដែលជាវេទិកាដែលត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថានតំណាងបរទេស និង សមាគម សភាពាណិជ្ជកម្មជាច្រើនពីវិស័យឯកជន។

ការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះបានដោយជោគជ័យ គឺជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាព និងលក្ខណៈពិសេសរបស់ អគាររដ្ឋដ៏ទំនើបនេះ ក្នុងការបម្រើជាវេទិកាសម្រាប់កិច្ចប្រជុំ កម្មវិធីផ្លូវការ និងការពង្រឹង កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត។ សមិទ្ធផលនេះទៀតសោត មិនត្រឹមតែជានិមិត្តរូបនៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការរីកចម្រើននៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធ ក្នុងការបំពេញ បេសកកម្មប្រមូលចំណូល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ។

សមិទ្ធផល របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសម្រេចមកដល់ ចំណុចនេះ គឺក្នុងកម្រិតមួយដែលខ្ពស់និងរីកចម្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋបាល សារពើពន្ធកម្ពុជា។ បច្ចុប្បន្ន រដ្ឋបាលសារពើពន្ធបានក្លាយជា “ស្ថាប័នស្នូល” មួយក្នុងប្រព័ន្ធ ហិរញ្ញវត្ថុសាធារណៈកម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជំរុញ អនុវត្តគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចនានារបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។

ក្នុងស្មារតីនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុង ខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការបន្ត ធ្វើការកែទម្រង់ និងការអភិវឌ្ឍខ្លួនជាប់ជានិច្ច ទាំងផ្នែករដ្ឋបាល ក៏ដូចជាផ្នែកគោលនយោបាយ សារពើពន្ធ ស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសការពង្រឹង “អភិបាលកិច្ចល្អ”។

ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើន មានជាអាទិ៍៖ ១ ការធ្វើទំនើបកម្មកម្មវិធីនិងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាច្រើន តាមរយៈការធ្វើ សមាហរណកម្ម និងសន្ធានកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឱ្យបានពេញលេញជា ប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាកាន់តែ ប្រសើរជូនអ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ; ២ ការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការវិភាគមុខងារ អង្គភាពក្រោមឱវាទ, ការកែសម្រួលរចនាសម្ព័ន្ធការងារក្នុងករណីចាំបាច់, ការពង្រីក ចំណេះដឹង និងការជំរុញអនុវត្តនូវក្រមប្រតិបត្តិវិជ្ជាជីវៈរបស់មន្ត្រី;

៣ ការរៀបចំនូវសៀវភៅណែនាំបែបបទ និងនីតិវិធីនៃការអនុវត្តការងារ (SOP) កាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព សម្រាប់ប្រភេទពន្ធសំខាន់ៗ, ការធ្វើសវនកម្ម ពន្ធដារ, ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ, ការផ្តល់ សេវាអ្នកជាប់ពន្ធ, ការដាក់លិខិតប្រកាសសារពើពន្ធ និងការបង់ប្រាក់ពន្ធ;៤ ការបង្កើតនូវយន្តការ និងវេទិកាសហការជាមួយវិស័យឯកជន ដើម្បីជំរុញការ ដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព; និង ៥ ការបង្កើនប្រសិទ្ធភាពនៃការធ្វើសវនកម្មពន្ធដារ និងការដោះស្រាយបណ្តឹងតវ៉ា ប្រកប ដោយទំនុកចិត្តរវាងមន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ ទន្ទឹមគ្នានឹងការពង្រឹងគុណភាព នៃការវិភាគហានិភ័យទូទៅផ្អែកតាមវិធីសាស្ត្រជាឧត្តមានុវត្តន៍អន្តរជាតិ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com