ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលអភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក
ថ្ងៃទី ៖ 18-05-2026, ដោយ​​ Dara007 , 43 Views
                     
សៀមរាបៈ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល អភិរក្សដំណាក់កាលទីមួយ នៅកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក បន្ទាប់ពីការពង្រឹងនៅផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងបានលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ក្រោយចំណាយពេលវេលាចំនួន៦ខែទើបបញ្ចប់ដោយជោគជ័យ។

កញ្ញា ដយ  ពេជ្រជឺរ៉ា បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា និងជាវិស្វករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ពីតាំងពីចុងឆ្នាំ២០២៥មក អ្នកជំនាញបានចាប់ផ្តើមជួសជុល អភិរក្សកំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាក រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៦ បានបញ្ចប់ការងារជួសជុលក្នុងដំណាក់កាលទីមួយ ក្នុងប្រវែងបណ្តោយ១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។ ក្នុងដំណាក់កាលទីមួយនេះ អ្នកជំនាញធ្វើការជួសជុលពង្រឹងគ្រឹះនៅតាមកន្លែងដែលបានស្រុត ពង្រឹងខឿនថ្នាក់ទីមួយដែលសាងសង់ពីថ្មបាយក្រៀម និងផ្នែកខ្លះនៃខឿនថ្នាក់ទីពីរដែលសាងសង់ពីថ្មភក់ និងបានជំនួសថ្មថ្មី នៅតាមទីតាំងដែលបាត់បង់ និងពុកផុយ ដើម្បីបំពេញរូបរាងឡើងវិញស្របទៅតាមលក្ខណៈបច្ចេកទេស។

ជាផ្នែកមួយនៃគម្រោងជួសជុលអភិរក្សនេះដែរ ក្នុងពេលធ្វើកំណាយស្រាវជ្រាវ មុនដំណើរការជួសជុល ក៏បានរកឃើញចម្លាក់សត្វតោចំនួនមួយ នៅជ្រុងខាងត្បូងនៃកំពង់ទឹក ហើយអ្នកជំនាញផ្នែកអភិរក្សថ្ម ធ្វើការជួសជុលពង្រឹងដើម្បីយកមកដាក់នៅទីតាំងដើមវិញដែរ។

បន្ទាប់ពីការជួសជុលពង្រឹងនៅតាមផ្នែក និងការជួសជុលចម្លាក់តោ រួចតម្តល់នៅទីតាំងដើមវិញ ធ្វើឱ្យរចនាសម្ពន្ធកំពង់ទឹកទាំងមូល មានសោភ័ណភាពស្រស់ស្អាត លើកតម្លៃទីតាំងបុរាណដ្ឋានដែលជាទីតាំងសំខាន់មួយ ក្នុងសម័យអង្គរ សម្រាប់ព្រះរាជាទ្រង់យាងទៅកាន់ប្រាសាទមេបុណ្យខាងកើត។

ទីតាំងនេះ ក៏ជាទីតាំងដែលទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាបានផងដែរ ព្រោះថា កំពង់ទឹកនៅលើទំនប់ខាងលិចនៃបារាយណ៍យសោធរតដាកនេះ មានទីតាំងនៅចំខ្សែអ័ក្សតែមួយនៃព្រះបរមរាជវាំង ប្រាសាទភិមានអាកាស ឆ្ពោះមកខ្លោងទ្វារជ័យ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com