សម្ដេចតេជោបានមានប្រសាសន៍ទាក់ទងនឹងមន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ ដែលរដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចនោះ។ សម្តេចបានបង្ហាញនូវការហួសចិត្តចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលទៅប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាម ដោយសម្ដេចបានចោទជាសំណួរថា ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈដែលជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។
បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូលដែលកុហករឿងទុរេននាំចូលនេះ ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។
គួរបញ្ជាក់ថា លោក គឹម ប្រុស បានទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីលោកថ្លែងបញ្ជាក់ច្បាស់ថា ទុរេនលក់នៅផ្សារភូពុយ ជាទុរេននាំពីកំពង់ចាម និងរាជធានីភ្នំពេញ។ តែក្រោយមកមានឈ្មួញបានសារភាពថា ពួកគេលួចនាំទុរេនពីថៃ តាមខេត្តបាត់ដំបងមកលក់នៅកម្ពុជា៕