ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកគេចវេសកាតព្វកិច្ចយោធា អាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ
ថ្ងៃទី ៖ 06-05-2026, ដោយ​​ Dara007 , 68 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ទៅកាន់រដ្ឋសភា ដើម្បីសុំការអនុម័តតាមដំណាក់កាលមុននឹងឈានទៅដាក់ឱ្យអនុវត្តជាផ្លូវការចំពោះពលរដ្ឋខ្មែរគ្រប់រូប ដែលតម្រូវជាប់កាតព្វកិច្ចយោធានាពេលខាងមុខនេះ។

យោងតាមសេចក្តីព្រាងច្បាប់ ដែលផ្ញើទៅកាន់រដ្ឋសភា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ គឺជាមុខសញ្ញាចាំបាច់ដែលត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល២៤ខែជាកំហិតហើយដើម្បីធានានូវស័ក្តិសិទ្ធិភាពនៃច្បាប់,  បុគ្គលដែលគេចវេសអាចប្រឈមនឹងការពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង។

ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

សេចក្តីព្រាងច្បាប់ដដែល គូសបញ្ជាក់ថា បុគ្គលដែលមានសញ្ជាតិច្រើន ប៉ុន្តែរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវមានកាតព្វកិច្ចចូលបម្រើកងទ័ពដូចប្រជាពលរដ្ឋទូទៅដែរ ខណៈស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។

ការលើកលែងជាប់កាតព្វកិច្ចយោធាចំពោះតែភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។

លោក នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពច្បាប់នេះ គឺជាការចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ ខណៈច្បាប់ចាស់ឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ស្ថានភាពបច្ចុប្បន្នឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com