ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
៣ខែទេសចរអន្តរជាតិធ្លាក់ចុះ៤០ភាគរយ
ថ្ងៃទី ៖ 04-05-2026, ដោយ​​ Dara007 , 45 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ត្រីមាសទី១ឆ្នាំ២០២៦នេះ ទេសចរអន្តរជាតិធ្លាក់ចុះ៤០ភាគរយ ខណៈបញ្ហាបង្កឡើងដោយសង្រ្គាមឈ្លានពានព្រំដែនរបស់យោធាថៃមកលើកម្ពុជា  និងបញ្ហាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) ក៏បានជះឥទ្ធិពល និងបង្កភាពភ័យខ្លាចទៅដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការចូលមកកម្សាន្តនៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសសម្រាប់ឆ្នាំ២០២៧-២០២៨ នៅថ្ងៃទី៤ ខែឧសភានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ក្រសួងទេសចរណ៍កម្ពុជា និងភាគីពាក់ព័ន្ធ បានជួបពិភាក្សាគ្នារកដំណោះស្រាយហៅទេសចរអន្តរជាតិឱ្យមកចូលទស្សនាកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញ ក្រោយរយៈពេល៣ខែដំបូងឆ្នាំនេះទេសចរអន្តរជាតិធ្លាក់ចុះប្រមាណ៤០ភាគរយ។

លោកគូសបញ្ជាក់ថា ការធ្លាក់ចុះនូវចំនួនទេសចរអន្តរជាតិប្រមាណ៤០ភាគរយ សម្រាប់ត្រីមាសទី១ឆ្នាំ២០២៦នេះ គឺជាសញ្ហាប្រកាសអាសន្នមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលការណ៍នេះទាមទារឱ្យទាំងផ្នែករដ្ឋ និងឯកជន ត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយពីសក្កានុពលនៃវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ទីផ្សារសហគមន៍អឺរ៉ុប និងតំបន់ផ្សេងៗទៀត ដើម្បីនាំមកនូវកំណើនទេសចរអន្តរជាតិនៅកម្ពុជាឡើងវិញ។

លោកអះអាងថា វិបត្តិថាមពលសកល បានរុញច្រានឱ្យមានវិបត្តិអតិផរណានៃថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទ ហើយវិស័យទេសចរណ៍របស់កម្ពុជាពិតជាបានទទួលរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ ជាពិសេសទៅលើវិស័យធ្វើដំណើរ និងប្រតិបត្តិការសេវាកម្ម ខណៈបញ្ហាបង្កឡើងដោយសង្រ្គាមឈ្លានពានព្រំដែនរបស់យោធាថៃមកលើកម្ពុជា  និងបញ្ហាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ(Online Scams) ក៏បានជះឥទ្ធិពល និងបង្កភាពភ័យខ្លាចទៅដល់ភ្ញៀវទេសចរអន្តរជាតិ ក្នុងការចូលមកកម្សាន្តនៅកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com