សម្ដេចធិបតី បានគូសឡើងវិញបន្ទាប់ពីបានណែនាំដល់ក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ មិនមែនបង្កើតច្បាប់ថ្មីទេ ដើម្បីបញ្ជូនឬយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទៅបម្រើការងារនៅតាមសមរភូមិមុខ ដើម្បីជួយការងារនៅតំបន់ព្រំដែន ដូចជាការចាក់លេណដ្ឋាន ឬការងារសំណង់ផ្សេងៗ ។ សម្តេចធិបតី អះអាងថា គ្មានករណីបង្កើតច្បាប់ថ្មីដាក់ក្មេងទំនើបទៅបម្រើការងារសមរភូមិមុខនោះទេ ហើយក្មេងទំនើបទៅបម្រើការងារសមរភូមិមុខនេះ គឺគ្មានសិទ្ធធ្វើជាកងទ័ព និងកាន់កាំភ្លើងបាញ់នោះទេ។សម្តេចធិបតី គូសបញ្ជាក់ថា ការយកក្រុមក្មេងទំនើងដែលបង្កផលប៉ៈពាល់ដល់សង្គមទៅបម្រើការងារជូនប្រទេសជាតិ នូវសមរភូមិ គឺជាការអប់រំ ហើយការអប់រំនេះទៀតសោត ជាជាងការដាក់ក្នុងពន្ធធនាគារ ដែលមិនធ្វើអ្វីបម្រើប្រយោជន៍ដល់សង្គមជាតិនោះឡើយ ៕