ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កុលបុត្រកុលធីតា៣២៨រូប ចូលរួមក្នុងពិធីបួសនាវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
ថ្ងៃទី ៖ 30-04-2026, ដោយ​​ Dara007 , 7 Views
                     
សៀមរាបៈ នារសៀលថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅលើទឹកដីជាប្រវត្តិសាស្ត្រនៃបរិវេណវត្តព្រះឥន្ទទេព (ក្បែរប្រាសាទបាយ័ន) បានរៀបចំពិធីបុណ្យយ៉ាងអធិកអធមមួយ គឺ "ពិធីកោសក់ បួងសក់ និងបំបួសកុលបុត្រកុលធីតា" ចំនួន ៣២៨រូប ។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងយ៉ាងខ្ពង់ខ្ពស់ ដើម្បីបណ្តុះស្មារតីសីលធម៌ និងគុណធម៌តាមគន្លងព្រះពុទ្ធសាសនា ជូនដល់យុវជនខ្មែរ ទុកជាការតបស្នងសងគុណដ៏ឧត្តុង្គឧត្តមចំពោះមាតាបិតា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសគឺជាការត្រៀមលក្ខណៈអបអរសាទរ ពិធីបុណ្យវិសាខបូជា។ ពិធីបុណ្យដ៏ពិសិដ្ឋនេះ គឺជាការរំលឹកដល់មហាសិរីមង្គលទាំង ៣ នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺការប្រសូត ការត្រាស់ដឹង និងការយាងចូលបរិនិព្វាន។

បន្ទាប់ពីបានឆ្លងកាត់ពិធីកោសក់ និងបួងសក់តាមប្រពៃណីរួចមក កុលបុត្រដែលក្លាយជាសាមណេរ និងកុលធីតាដែលជាសីលវតី នឹងត្រូវសិក្សារៀនសូត្រពីវិន័យសិក្ខាបទ ប្រតិបត្តិធម៌វិន័យ និងចូលរួមក្នុងកិច្ចពិធីសាសនាផ្សេងៗយ៉ាងខ្ជាប់ខ្ជួន។ វគ្គសិក្សាអប់រំតាមផ្លូវធម៌នេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃសៅរ៍ ១រោច ខែពិសាខ (ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦)។ វត្តមានរបស់សាមណេរ និងសីលវតីរាប់រយអង្គ/រូប ក្នុងសម្លៀកបំពាក់គ្រងចីវរ និងសម្លៀកបំពាក់សីល សាយភាយនូវបរិយាកាសដ៏សន្តិភាព ជ្រះថ្លា នៅចំពោះមុខប្រាសាទបុរាណ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញនូវភាពរឹងមាំនៃ "បេតិកភណ្ឌរស់" ក្នុងរមណីយដ្ឋានអង្គរ ដែលជាព្រលឹងវិញ្ញាណរបស់ជាតិខ្មែរតរៀងមក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com