ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ធនាគារពិភពលោកផ្ដល់ថវិកា៣០០លានដុល្លារក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវហាយវ៉េអាស៊ី២១ នៅកម្ពុជា
ថ្ងៃទី ៖ 29-04-2026, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តដំណាក់កាលទីមួយនៃអភិក្រមកម្មវិធីពហុបំណង សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា ដែលមានកញ្ចប់ហិរញ្ញប្បទានសរុប៣០០លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។

កញ្ចប់ថវិកាសរុប ដែលត្រូវបានអនុម័ត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នាទីស្នាក់ការរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា កញ្ចប់ថវិកាដំណាក់កាលទី១ មានតម្លៃ១៥០លានដុល្លារ នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវដឹកជញ្ជូន ដែលមានភាពធន់ តាមបណ្តោយផ្នែកខ្លះនៃផ្លូវហាយវ៉េអាស៊ី២១ (Asian Highway 21/AH21) និងពង្រឹងសមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។

ផ្លូវហាយវ៉េអាស៊ី២១(AH21) ជាការតភ្ជាប់សំខាន់ពីកើតទៅលិច រវាងកម្ពុជា និងវៀតណាម ហើយភ្ជាប់ខេត្តភាគឦសាននៃកម្ពុជាទៅទីផ្សារក្នុងស្រុក និងផ្លូវពាណិជ្ជកម្មក្នុងតំបន់។ ដំណាក់កាលទី១នៃកម្មវិធីនេះ នឹងផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រវែង២៤៧ គីឡូម៉ែត្រ ជាមួយសកម្មភាពជាមូលដ្ឋានមួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងវិស័យឡូហ្ស៊ីស្ទិក និងការជួយសម្រួលដល់ពាណិជ្ជកម្ម។ ដំណាក់កាលទី២ នឹងបញ្ចប់ការកែលម្អផ្លូវនៅផ្នែកសេសសល់ប្រវែង១៤៥ គីឡូម៉ែត្រ, ពង្រីកការគាំទ្រការសម្រួលពាណិជ្ជកម្ម, និងបង្កើនលទ្ធភាពធ្វើដំណើរទៅមកក្នុងស្រុក តាមរយៈការកែលម្អផ្លូវជនបទ។

លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានប្រសាសន៍ថា «តាមរយៈការវិនិយោគលើផ្លូវតភ្ជាប់តំបន់ និងការពង្រឹងការជួយសម្រួលពាណិជ្ជកម្ម និងផ្នែកឡូហ្ស៊ីស្ទិក, កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ជាង១លាន៦សែននាក់ និងជួយជំរុញការវិនិយោគឯកជន និងសកម្មភាពសេដ្ឋកិច្ចឆ្លងព្រំដែន ជាពិសេស ក្នុងវិស័យកសិឧស្សាហកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់, សេវាកម្មដឹកជញ្ជូន, និងទេសចរណ៍»។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា «ការលើកកម្រិតផ្នែកខ្លះនៃផ្លូវជាតិតាមផ្លូវហាយវ៉េអាស៊ី២១ មិនត្រឹមតែធ្វើឱ្យការតភ្ជាប់ក្នុងប្រទេសកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធផលនៃផ្នែកឡូហ្ស៊ីស្ទិក, កាត់បន្ថយថ្លៃដឹកជញ្ជូន, និងអនុញ្ញាតឱ្យសហគមន៍ កសិករ និងអ្នកជួញដូរ អាចចូលទៅទីផ្សារបានកាន់តែងាយស្រួល ទាំងនៅក្នុងស្រុក និងឆ្លងព្រំដែន»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com