ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កសិករដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះរកចំណូលបាន១ខែជិត១ពាន់ដុល្លារ
ថ្ងៃទី ៖ 27-04-2026, ដោយ​​ Dara007 , 6 Views
                     
សៀមរាបៈ កសិករដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះរកចំណូលបាន១ខែជិត១ពាន់ដុល្លារអាមេរិក ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារកាន់តែកាន់ល្អប្រសើរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានធ្វើទស្សនកិច្ចសិក្សា ដើម្បីឈ្វេង យល់ពីការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប បណ្តាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) សហការជាមួយគម្រោង TETARD នៃអង្គការ Gret លោក ឈុត ឈន ប្រជាកសិកររស់នៅភូមិរំដេង ឃុំមហាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា បច្ចុប្បន្ននេះ លោកបានងាកមកការដាំបន្លែសុវត្ថិភាពគ្រប់ប្រភេទតាមបែបកសិអេកូឡូស៊ីនិងចិញ្ចឹមមាន់ ទា ត្រី កង្កែប ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបានបញ្ជាក់ថា ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះ គឺមានភាពងាយស្រួល មានទីផ្សារល្អ កាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន ដោយមិនបាច់ប្រើប្រាស់ថ្នាំគីមី និងរកចំណូលបានចន្លោះពី៧០០ដុល្លារទៅ៨០០ដុល្លារអាមេរិកក្នុង១ខែ។

លោក ឈុត ឈន មានគ្រោងពង្រីកការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកបញ្ជាទិញ និងបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ លោក ណុច សាន់ ប្រជាកសិកររស់នៅភូមិរំដេង ឃុំមហាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងដែរថា ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះ គឺរកចំណូលបាន៥០០ដុល្លារទៅ៧០០ដុល្លារអាមេរិកក្នុង១ខែ ។

លោកបានបញ្ជាក់ថា ការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វចម្រុះតាមបែបកសិអេកូឡូស៊ីនេះ គឺមានភាពងាយស្រួល កាត់បន្ថយថ្លៃដើមបានយ៉ាងច្រើន ដោយមិនបាច់ប្រើប្រាស់ថ្នាំគីមី ដោយចិញ្ចឹមកង្កែប ឱ្យស៊ីសត្វល្អិត យកទឹកស្រោចដំណាំ លាមកមាន់ធ្វើជីបន្លែ និងយកបន្លែចាស់ៗឱ្យមានស៊ីវិញផងដែរ។

ទន្ទឹមនឹងនេះ កសិករទាំងពីរគ្រួសារក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋងាកមកដាំដំណាំ ឬការចិញ្ចឹមសត្វតាមបែបកសិអេកូឡូស៊ីវិញ ដើម្បីបង្កើនចំណូលគ្រួសារ រួមគ្នាការពារដល់សុខភាពអ្នកទទួលទានផង និងការពារដល់បរិស្ថាន ព្រោះការដាំដំណាំ ឬចិញ្ចឹមសត្វតាមបែបកសិអេកូឡូស៊ីគឺពុំប្រើជីគីមី ឬថ្នាំពុលគីមីសម្រាប់សម្លាប់សត្វល្អិត ដែលធ្វើឱ្យប៉ះពាល់អ្វីឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com