ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា-លីទុយអានី នឹងសិក្សាលទ្ធភាពដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសកម្មភាពមីន
ថ្ងៃទី ៖ 24-04-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ កម្ពុជា-លីទុយអានី នឹងសិក្សាលទ្ធភាពដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យសកម្មភាពមីន ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថិភាព ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោលបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងលោក Kestutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋលីទុយអានី នៅទីស្នាក់ការអាជ្ញាធរមីន នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយក្នុងជំនួបទ្វេភាគីនេះផងដែរ ភាគីទាំងពីរ កម្ពុជា-លីទុយអានី បានឯកភាពគ្នា​ និងធ្វើការសិក្សាលទ្ធភាពដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរួមលើវិស័យសកម្មភាពមីន។

លោក លី ធុជ បានលើកឡើងអំពីសមិទ្ទផលសម្រេចបានរបស់កម្ពុជាលើវិស័យសកម្មភាពមីន ជាង ៣០ឆ្នាំ និងការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបោសសម្អាតមីន ទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក។

ជាមួយគ្នានោះ លោកបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ សម្ភារៈរាវរកគ្រាប់មីន ត្រូវតែទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថិភាព និងស្របទៅនឹងការវិវត្តជាក់ស្តែងនៃបច្ចេកវិទ្យាថ្មីៗ ហើយប្រទេសកម្ពុជា ត្រូវបានប្រើជាកន្លែងសាកល្បងបច្ចេកវិទ្យាសម្រាប់រាវរកគ្រាប់មីននេះ។

ទន្ទឺមនឹងនេះ លោក បានលើកឡើងថា ប្រទេសលីទុយអានី អាចពិចារណាយកសម្ភារៈរាវរកគ្រាប់មីន និងគ្រឿងចក្រកម្ទេចគ្រាប់មីនថ្មីដែលខ្លួនបានបង្កើត មកធ្វើតេស្តសាកល្បងបច្ចេកវិទ្យានៅប្រទេសកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ផងដែរ។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជា ក្នុងការងារសកម្មភាពមីនសកល ជាពិសេសការចូលរួមបណ្តុះបណ្តាលជំនាញបច្ចេកទេសបោសសម្អាតមីនដល់ប្រទេសអ៊ុយក្រែន ក៏ដូចជាចែករំលែកបទពិសោធន៍ការងារបោសសម្អាតមីនទៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជុំវិញពិភពលោក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com