ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កូនឈើ៣លានដើម នឹងចែកជូនពលរដ្ឋយកទៅដាំនៅដើមវស្សាខាងមុខនេះ
ថ្ងៃទី ៖ 22-04-2026, ដោយ​​ Dara007 , 73 Views
                     
ភ្នំពេញៈ ក្រសួងបរិស្ថាន បណ្តុះកូនឈើចម្រុះ បានប្រមាណ៣លានដើម ដើម្បីទុកចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងដាំស្តារព្រៃសហគមន៍ ខណៈក្នុងផែនការគ្រោងជំរុញឱ្យបានដល់៥លានដើម នៅដើមរដូវវស្សាខាងមុខនេះ។

កូនឈើចម្រុះទាំងនោះ បានមកពីការបណ្ដុះនៅថ្នាលថ្នាក់តំបន់ចំនួន៥កន្លែង មានដូចជានៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង និងតាមមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស។

ប្រជាពលរដ្ឋ អាចទៅទទួលយកកូនឈើនៅតាមតំបន់នីមួយៗ ដោយឥតគិតថ្លៃ ដើម្បីដាំនៅតាមផ្ទះ សាលារៀន វត្តអារាម និងព្រៃសហគមន៍។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក បានថ្លែងថា ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើចម្រុះ សម្រាប់ចែកជូនសាធារណជន ដើម្បីយកទៅដាំនៅតាមទីសាធារណៈនានា និងដាំស្តារព្រៃបង្កើនគម្របបៃតងនៅកម្ពុជា។ នៅឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានជំរុញការបណ្តុះ និងចែកកូនឈើជូនសាធារណជនចំនួន១,៣លានដើម។ នៅឆ្នាំ២០២៥ បានបណ្តុះកូនឈើ និងចែកកូនឈើបានជាង៣,៤ លានដើម និង នៅឆ្នាំ២០២៦នេះ គ្រោងចែកកូនឈើ ចំនួន៥លានដើម ជូនប្រជាពលរដ្ឋយកទៅដាំនៅក្នុងរដូវវស្សាខាងមុខ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com