ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នៅ៣ថ្ងៃនៃថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើងជាង ៨០នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការ
ថ្ងៃទី ៖ 17-04-2026, ដោយ​​ Dara007 , 58 Views
                     
ភ្នំពេញៈ ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្ដែង បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នគរបាលជាតិបានបង្ក្រាបក្មេងទំនើង១៦ករណី ឃាត់ខ្លួនជនសង្ស័យ៨៤នាក់បញ្ជូនទៅតុលាការ។

បើតាមរបាយការណ៍ករណីក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួននោះ មាននៅក្នុងមូលដ្ឋានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ កំពត ពោធិ៍សាត់ ត្បូងឃ្មុំ បាត់ដំបង និងខេត្តសៀមរាប។ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីឆ្នាំ២០២៥កន្លងទៅ មានក្មេងទំនើងជាង១០នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅលេងចូលឆ្នាំក្នុងពន្ធនាគារ។

មែនទែនទៅ មុនការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារផ្សព្វផ្សាយអប់រំជាច្រើនលើក ដើម្បីដាស់តឿនក្មេងទំនើងកែប្រែឥរិយាបថ ខណៈថ្នាក់ដឹកនាំ និងអាជ្ញាធររដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ បានចេញសារអប់រំណែនាំ ទន្ទឹមគ្នានឹងការបង្ក្រាបពីសំណាក់កម្លាំងសមត្ថកិច្ចដោយគ្មានការលើកលែង។

ទាំងពីថ្នាក់ដឹកនាំ ពីអាជ្ញាធររដ្ឋបាលដែនដី និងក៏ដូចគ្នាពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រុមក្មេងទំនើងដែលកែប្រែខ្លួន នឹងមានឱកាសដូចគេដូចឯងដើម្បីជួបជុំសប្បាយរីករាយអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក៏ប៉ុន្តែប្រសិនបើពួកគេអុកឡុករំខានសង្គម ពួកគេនឹងត្រូវចូលឆ្នាំក្នុងពន្ធនាគារ ដូចករណីខាងលើ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com