ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៤លាននាក់
ថ្ងៃទី ៖ 17-04-2026, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ខេត្តកំពង់ចាមបានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិចំនួន ៤, ១៧៨, ៦២៣នាក់ ទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា។ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមថ្ងៃទី ៣ ត្រូវនឹងថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ជាង១,៧ លាននាក់ ទាំងក្នុងក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាម ទិន្នន័យទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្ត នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅក្រុងកំពង់ចាម ទេសចរជាតិចំនួន ១.៥៦៤.៥៨៤ នាក់ និងទេសចរអន្តរជាតិ៤៣នាក់ ។

ក្នុងនោះ សង្រ្កាន្តតាមបណ្តាស្រុកសរុប ទេសចរ ៧៨.៧២៥ នាក់ និងតាមរមណីយដ្ឋាន ទេសចរ ៦៥.៦១៨ នាក់ និងទេសចរអន្តរជាតិ ៤៩ នាក់។ សម្រាប់ទេសចរណ៍ស្នាក់នៅវិញ មានទេសចរជាតិចំនួន ៧២៨ នាក់ និងទេសចរអន្តរជាតិ ១៣ នាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com