ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សង្រ្កាន្តឆ្នាំថ្មីកោះកុង៣ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
ថ្ងៃទី ៖ 17-04-2026, ដោយ​​ Dara007 , 54 Views
                     
កោះកុងៈ សង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃនេះ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបជាង២ម៉ឺននាក់ បើធៀបនឹងពិធីបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី២០២៥ថយចុះ៤៦ភាគរយ។

ភ្ញៀវទេសជាតិ និងអន្តរជាតិបានមកលេងកម្សាន្តស្នាក់នៅតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ៣ថ្ងៃនេះមានចំនួន២៦,៥២០នាក់។ ក្នុងនោះ ទេសចរជាតិ២៥,៣៨៨នាក់ និងអន្តរជាតិ១,១៣២នាក់។នេះបើតាមការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង។

លោក សាគុណ ភក្តី បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ស្ថិតិភ្ញៀវទេសចរនៅពេលនេះ គឺថយចុះ២២,៧៤៩ នាក់ ស្មើនឹង៤៦ភាគរយ។

ដោយឡែក ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមលេងកម្សាន្ត នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្ត រយៈពេល៣ថ្ងៃ តាមបណ្ដាក្រុងស្រុក មានចំនួនប្រមាណ ១៥៤,០០០ នាក់។ មន្រ្តីទេសចរណ៍ដដែល អះអាងថា មូលហេតុនៃការថយចុះភ្ញៀវទេសចរ ដោយសារតែអ្នកទេសចរ និងប្រជាពលរដ្ឋ ព្រួយបារម្ភពីបញ្ហាព្រំដែនមិនទាន់មានស្ថេរភាពល្អប្រសើរ និងតម្លៃប្រេងឥន្ធនៈមានការកើនឡើងជាដើម។ ទាក់ទងនឹងបញ្ហាអនាម័យបរិស្ថាន សណ្តាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋាន មានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវ ទេសចរ និងប្រជាជន ធ្វើឱ្យតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តមានសោភ័ណ្ឌភាពល្អ។

ចំពោះតម្លៃសេវាដឹកអ្នកដំណើរ ទំនិញ ម្ហូបអាហារ និងសេវាផ្គត់ផ្គង់នៅតាមរមណីយដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនបានឡើងថ្លៃ ដោយមានការយល់ព្រមពីភ្ញៀវទេសចរ។ ដោយឡែកប្រជាពលរដ្ឋ និងអ្នកទេសចរដែលបានលេងកម្សាន្តនៅខេត្តកោះកុង ពិសេសសង្រ្កាន្តមុខអគាររដ្ឋបាលខេត្ត បង្ហាញក្តីរីករាយថា ទោះបីជាឆ្នាំនេះរដ្ឋបាលមិនសូវជាកម្មវិធីសង្រ្កាន្តធំដុំច្រើនក៏ដោយពួកគាត់សប្បាយនឹងការរៀបចំរបស់អាជ្ញាធរ គ្រាខេត្តជាប់ព្រំដែនជាមួយថៃ។

ប្រជាពលរដ្ឋ និងអ្នកទេសចរ បានមកភ្លក់រសជាតិនំបញ្ចុក និងខ្យងចំពុះទាដែលជាផលិតផលអត្តសញ្ញាណមួយនៅខេត្តកោះកុង ហើយចង់ឱ្យអាជ្ញាធរបន្តបង្ហាញផលិតផលក្នុងស្រុកបែបនេះនៅឆ្នាំក្រោយៗទៀត។ ពិធីបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តក៏បានប្រឹងប្រែងតុបតែងកែលម្អសោភ័ណ្ឌភាពបរិស្ថានអនាម័យគួរឱ្យទាក់ទាញ ដើម្បីផ្តល់រីករាយ និងទាក់ទាញភ្ញៀវដែលមកស្នាក់នៅលេងកម្សាន្តក្នុងខេត្ត។ ក្នុងមានជាការតាំងពិពណ៌ចំណីអាហារ ប្រគុំតន្រ្តីខ្នាតតូច ល្បែងរបាំប្រជាប្រិយ ហូបនំបញ្ចុក និងពិសារខ្យងចំពុះទាជាង១តោននៅមុខអគាររដ្ឋបាលខេត្ត ឬតាមទីតាមអាវត្តអារាមផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com