ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សង្ក្រាន្តឆ្នាំថ្មីទី៣ ខេត្តព្រះសីហនុអបអរសាទរ ជាមួយពិធីស្រង់រូបសំណាកព្រះថោង-នាងនាគ យ៉ាងអធិកអធម
ថ្ងៃទី ៖ 17-04-2026, ដោយ​​ Dara007 , 7 Views
                     
ព្រះសីហនុៈ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោពេញទៅដោយក្តីមោទនភាពចំពោះវប្បធម៌ជាតិ នាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ រួមជាមួយថ្នាក់ដឹកនាំក្រុងកំពង់សោម បានអញ្ជើញចូលរួមយ៉ាងកុះករក្នុងពិធីស្រង់រូបសំណាក "ព្រះថោង-នាងនាគ"។

ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តយ៉ាងសប្បាយរីករាយតាមរយៈការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៅទូទាំងខេត្ត។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកយាយ លោកតា ពុកម៉ែ បងប្អូន និងភ្ញៀវទេសចរទាំងអស់ ដែលបានជ្រើសរើសយកខេត្តព្រះសីហនុ ជាគោលដៅសម្រាប់សម្រាកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ វត្តមានរបស់បងប្អូនភ្ញៀវទេសចរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្ហាញពីភាពជោគជ័យនៃវិស័យទេសចរណ៍ក្នុងខេត្ត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com