ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សាលាឧទ្ធរណ៍បើកសវនាការរឿងក្តី លោក កឹម សុខា
ថ្ងៃទី ៖ 08-04-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ត្រូវបានសាលាឧទ្ធរណ៍បើកសវនាការបន្តលើរឿងក្តីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្តឹងជំទាស់ការសម្រេចរបស់សាលាដំបូងភ្នំពេញ ។

ក្រោយពីបើកសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើដាក់ពន្ធនាគារកំណត់រយៈពេល ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេសប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ និងបានដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងដាក់ជនជាប់ចោទឱ្យស្ថិតនៅក្រោមវិធានការត្រួតពិនិត្យតាមផ្លូវតុលាការ។

បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ឆ្នាំ លោក កឹម សុខា តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានសម្រេចប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចនេះ។

ទោះជាយ៉ាងនេះក្តី លោក កឹម សុខា មានឈ្មោះជាជនត្រូវចោទ ត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបានដាក់បម្រាមមួយចំនួន។

គិតចាប់តាំងពីឆ្នាំ២០២៤មក សាលាឧទ្ធរណ៍ភ្នំពេញបានបើកសវនាការលើបណ្តឹងប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញនោះចំនួនជាង១០លើក។

ការបន្តសវនាការនាពេលនេះ បានឈានចូលដល់ដំណាក់កាលធ្វើសេចក្តីសន្និដ្ឋានពីគ្រប់ភាគី និងអាចឈានដល់ដំណាក់កាល វិនិច្ឆ័យសេចក្តី លើរឿងក្តីនៅសាលាឧទ្ធរណ៏ ភ្នំពេញ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com