ក្រៅពីនេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះគំនរអេតចាយ១កន្លែង រោង៣កន្លែង ម៉ាស៊ីន៣គ្រឿង បំពង់កម្ដៅ១ គ្រឿង រថយន្ត២គ្រឿង ព្រៃ៥កន្លែង ដើមប្រេងខ្យល់៣៥០ដើមព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បើធៀបនឹងខែកុម្ភៈ ករណីអគ្គិភ័យដែលកើតមានឡើងក្នុងខែមីនាបានថយចុះ៣៦ករណី និងការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋបានថយចុះ៤០ខ្នង។នេះបើតាមរបាយការណ៍ដដែល។
សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព។ ក្នុងករណីមានអគ្គិភ័យកើតឡើង សូមទាក់ទងទៅកាន់លេខ ១១៨ ឬតាមតេឡេក្រាម ១១៨ ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន៕