ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីក្រសួងវប្បធម៌ ណែនាំដល់មន្រ្តីជំនាញជួសជុល និងត្រូវរៀបចំកែច្នៃរមណីយដ្ឋានប្រាសាទគុកយាយហមឱ្យមានសោភ័ណ្ឌភាព
ថ្ងៃទី ៖ 01-04-2026, ដោយ​​ Dara007 , 49 Views
                     
កំពង់ចាមៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការណែនាំដល់មន្រ្តីជំនាញឲ្យបន្តយកចិត្តទុកដាក់ជួសជុល ថែរក្សារូបបដិមា សំណង់ប្រាសាទ បរិស្ថានជុំវិញ និងត្រូវរៀបចំកែច្នៃរមណីយដ្ឋានប្រាសាទគុកយាយហមនេះឱ្យមានសោភ័ណ្ឌភាព ដើម្បីឆ្លើយតបដល់កិច្ចការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ផង និងដើម្បីសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ផង។ ក្នុងឱកាសបានអញ្ជើញចុះពិនិត្យទីតាំងប្រាសាទគុកយាយហម ដែលស្ថិតនៅក្នុងភូមិជ្រេស ឃុំព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ គួរបញ្ជាក់ថា ប្រាសាទគុកយាយហម ជាប្រាសាទបុរាណដ៏ចំណាស់មួយស្ថិតដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ តួប្រាង្គប្រាសាទនេះធ្វើអំពីថ្មភក់សុទ្ធសាធ មានទ្វារចូលបែររកទិសទាំងបួន៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com