ក្នុងសកម្មភាពដឹកនាំក្រុមការងារនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានបញ្ជាក់ថា នេះជាជំហានដ៏សំខាន់ក្នុងការអនុវត្តតាមយុទ្ធសាស្ត្របច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងកិច្ចប្រតិបត្តិការបង្ក្រាប និងអប់រំ។ លោកបន្តថា ក្នុងរយៈពេលខ្លីនេះ មានអ្នកទាញយកប្រើប្រាស់ (Download) កម្មវិធីApp NoDrugនេះ ជាង ៨ ម៉ឺននាក់ , ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋសរុបជាង ៨.០០០ ករណី និងសមត្ថកិច្ចបានអន្តរាគមន៍ និងដោះស្រាយបានជោគជ័យជាង ៧.០០០ ករណី។
សមិទ្ធផលនេះមិនត្រឹមតែបង្ហាញពីភាពជោគជ័យនៃយុទ្ធនាការឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់មហាជន ក្នុងការសហការជាមួយអាជ្ញាធរដើម្បីភាពស្អាតស្អំក្នុងសហគមន៍។ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំប្រសាសន៍ផ្តាំផ្ញើពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន អរគុណដល់មហាជនទាំងអស់ដែលបានទាញយកនិងប្រើប្រាស់App NoDrug របស់អាជ្ញាធរជាតិប្រ យុទ្ឋប្រឆាំងគ្រឿងញៀន ៕