ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកោះកុងពិនិត្យលើការគ្រប់គ្រងទីលានទុកដាក់សំរាម ជំរុញភាពស្អាត អនាម័យបរិស្ថាន និង សុខភាពសាធារណៈ
ថ្ងៃទី ៖ 27-03-2026, ដោយ​​ Dara007 , 79 Views
                     
កោះកុងៈ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានចុះពិនិត្យនិងពិភាក្សាលើការគ្រប់គ្រងទីលានទុកដាក់សំរាម ដើម្បីធ្វើការរៀបចំនិងសាងសង់ប្រកបដោយប្រសិទ្ធភាព ជាពិសេសចៀសវាងផលប៉ះពាល់បរិស្ថាន។

ការចុះពិនិត្យ និងពិភាក្សាលើទីតាំងទុកដាក់សំរាម ក្នុងភូមិសាស្រ្តខេត្តកោះកុង នាពេលនេះ បានធ្វើឡើងស្របនឹងស្មារតីនៃការអនុវត្តលិខិតលេខ ៣៣១សជណ.កបច ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្រុមការងារបានពិភាក្សា ដើម្បីពិនិត្យលើពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងសហការកែលម្អទីលានដែលមានស្រាប់ និងការសិក្សាវាយតម្លៃផល ប៉ះពាល់បរិស្ថាន នៅលើទីតាំងស្នើសុំ ២ទីតាំងផ្សេងទៀត។ សូមបញ្ជាក់ថា ប្រតិភូមន្រ្តីជំនាញក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន មកពីអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និង ស.ទ.ស. ចុះសិក្សាពិនិត្យដើម្បីកែលម្អទីលានចាក់សំរាម សម្រាប់ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ដែលស្ថិតនៅភូមិសាស្ត្រឃុំទួលគគី ស្រុកមណ្ឌលសីមា ក្រោមកិច្ចសហការចូលរួមពីតំណាងរដ្ឋបាលខេត្តកោះកុង អាជ្ញាធរពាក់ព័ន្ធ មន្ទីរបរិស្ថាន មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាម។

ដើម្បីជំរុញភាពស្អាតនៅកម្ពុជា ទាំងនៅលើដី ក្នុងទឹក និងលើមេឃ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើន ដែលចាប់ផ្តើមពីការអប់រំផ្សព្វផ្សាយ ឈានទៅការអនុវត្តសកម្មភាព កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរើសសំរាម សំអាតបរិស្ថានតាមលំនៅដ្ឋាន មូលដ្ឋាន និងតាមដងផ្លូវជាតិ ជំរុញការញែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ បន្ទាប់ពីការចែកធុងសំរាមដល់មូលដ្ឋានសាលារៀន មណ្ឌលសុខភាព និងវត្តអារាមនៅទូទាំងប្រទេស ការពង្រឹងការគ្រប់គ្រងទីលានទុកដាក់សំរាម នឹងជាយុទ្ធសាស្រ្តចម្បងមួយបន្ថែមទៀត ដែលក្រសួងបរិស្ថាន ផ្តោតលើការអនុវត្តគោលការណ៍ប្រតិបត្តិបច្ចេកទេស (SOP) យ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

សកម្មភាពគន្លឹះមួយចំនួន ដែលត្រូវអនុវត្ត រួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីលាន, ការគ្រប់គ្រងទឹកកខ្វក់, ការរៀបចំដីកប់ខ្ទប់ឱ្យស្របស្តង់ដារ, និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការប្រមូល ដឹកជញ្ជូន និងទុកដាក់ឱ្យបានត្រឹមត្រូវ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com