ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុនបច្ចេកវិទ្យាទីក្រុងប៉េកាំង បង្ហាញសក្តានុពលរបស់ AI នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦
ថ្ងៃទី ៖ 27-03-2026, ដោយ​​ Dara007 , 63 Views
                     
ភ្នំពេញៈ បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាកម្លាំងចលករជំរុញសេដ្ឋកិច្ច ឌីជីថលរបស់កម្ពុជា។ អ្នកជំនាញអន្តរជាតិមកពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយក្នុងប្រទេសចិន បានចែករំលែក យុទ្ធសាស្ត្រនិងបទពិសោធន៍ជាក់ស្តែងអំពីការអនុវត្តបច្ចេកវិទ្យា AI ។

ថ្លែងក្នុងវេទិកាពិភាក្សា នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦លោក Zhao Hongyu អគ្គនាយករងក្រុមហ៊ុន Beijing Electronic Digital Intelligence Technology (BEDI) បានលើកឡើងពីការរីកចម្រើនដ៏ឆាប់រហ័ស និងអត្ថប្រយោជន៍ជាក់ស្តែងរបស់ AI ព្រមទាំងឧត្តមានុវត្តន៍ជាអន្តរជាតិ ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យា AI។

លោក Zhao បានរៀបរាប់ពីដំណើររបស់ក្រុមហ៊ុន BEDI ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ធំបំផុតមួយរបស់ ប្រទេសចិន។

លោកបានលើកឡើងថា៖ “ការបង្កើតក្រុមការងារដ៏ខ្លាំងមួយ មកពីគ្រប់វិស័យនិងមានបទពិ សោធន៍ចម្រុះ។ ក្រុមហ៊ុនមេរបស់យើងជាក្រុមហ៊ុន Semi-conductor ធំបំផុតនៅក្នុងប្រទេសចិន ហើយក្រុម ហ៊ុនរបស់យើងផ្ទាល់ គឺជាក្រុមហ៊ុនដែលកំពុងព្យាយាមកសាងមូលដ្ឋានគ្រឹះឌីជីថលសម្រាប់ប្រទេសចិន។”

លោកបានរៀបរាប់ពីរបៀបដែលមាតិកាបង្កើតដោយ AI (AIGC) កំពុងផ្លាស់ប្តូរការធ្វើទីផ្សារ ទេសចរណ៍ និង ការអប់រំ ដោយអនុញ្ញាតឱ្យសហគ្រាសធុនតូចនិងមធ្យម អាចទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដែលពីមុនគឺសម្រាប់តែក្រុមហ៊ុនធំៗ។

លោកក៏បានបង្ហាញឧទាហរណ៍ដែលក្រុមការងាររបស់លោក បានជួយឱ្យសហគ្រាសក្នុងស្រុកបង្កើតវីដេអូ ផ្សព្វផ្សាយរាប់ពាន់ ដោយប្រើ AI ត្រឹមតែក្នុងរយៈពេលមួយយប់ ដែលជួយកាត់បន្ថយចំណាយផលិតកម្ម និងពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់។ លោក Zhao បានជំរុញឱ្យភាគីពាក់ព័ន្ធនៅកម្ពុជា ចាប់យកដំណោះស្រាយ AI និងបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការកសាងពិភពលោកឌីជីថលជាមួយគ្នា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com