ករណីល្បែងស៊ីសងទាំងនោះ បើធៀបទៅនឹងសប្ដាហ៍ទី២ បានថយចុះ១ករណី និង១៣នាក់។ តាមរបាយការណ៍ដដែល ករណីល្បែងស៊ីដែលសមត្ថកិច្ចបង្ក្រាបបាន មានក្នុងភូមិសាស្ត្រដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តឧត្តរមានជ័យ។
ក្នុងខែកុម្ភៈកន្លងទៅនេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាប្រចាំឱ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ក្រាបលើគ្រប់ករណីប្រព្រឹត្តល្បែងស៊ីសង រួមទាំងល្បែងភ្នាល់តាមអនឡាញដែលជ្រកពួនតាមសហគមន៍ពលរដ្ឋ៕