ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ ស្នើស្ត្រីម្នាក់យកប្តីពីរជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន
ថ្ងៃទី ៖ 23-03-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ សម្ដេចតេជោ បានស្នើស្ត្រីម្នាក់យកប្តីពីរជួយបំភ្លឺរឿងនេះ ផងប្រសិនបើអាចធ្វើទៅបាន ខណៈដែលមានរូបភាពក្នុងពេលតែមួយ និងរស់នៅជាមួយគ្នា ជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា ត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។

យោងតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា ថ្ងៃនេះសម្ដេចសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។ អ្វីដែលខ្ញុំចង់និយាយ គឺទាក់ទងជាមួយស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នាតែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។រូបភាពទាំងអស់នេះត្រូវបាន ចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។

សម្ដេចតេជោចោទជាសំណួរថា តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល? ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទគាត់ជាស្ត្រីដ៏មហិមានិងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុល ពត។

សម្ដេចតេជោគូសបញ្ជាក់ថា បុរសមានប្រពន្ធពីរឬលួចមានស្រីខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផងខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ចែងថា(ប្តីមួយប្រពន្ធមួយ)ផង។ សូមបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com