ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក កែវ រតនៈ អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ
ថ្ងៃទី ៖ 23-03-2026, ដោយ​​ Dara007 , 32 Views
                     
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែ បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃទាំងអស់គ្នា ទោះបីមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ។

ការអំពាវនាវនេះធ្វើឡើងនៅលើបណ្ដាញសង្គមរបស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរដ្ឋ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំសំចៃផងដែរ ។

លោកគូសបញ្ជាក់ថា ការប្រើប្រាស់សន្សំសម្ចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រ ត្រូវដាក់២៤ដឺក្រេបានហើយ ដែលនេះបានចូលរួមមួយចំណែកជួយដល់សុខភាព និងសន្សំចៃអគ្គិសនី ។

លោកអះអាងថា ប្រមុខរាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការបានប្រឹងប្រែងស្វះស្វែងរកប្រភពអគ្គិសនី មកបំពេញតម្រូវការក្នុងស្រុក មិនឱ្យពលរដ្ឋខ្វះខាតឡើយ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញវិធានការ ស្តីពីការប្រើប្រាស់ ឧបករណ៍បរិក្ខារអគ្គិសនី តាមវិធីសន្សំចៃថាមពល ។ ក្នុងនោះ ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំចៃអគ្គិសនី ក្នុងអគាររដ្ឋបាល និងក្នុងដំណើរការ ការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្ដិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា ។ ជាពិសេសក្រសួង ស្ថាប័នទាំងអស់ ត្រូវបំផុសចលនា និងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com