ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ៖ ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុពី សំណាក់ពួកលន់ នល់ នាំប្រទេសធ្លាក់ចូលសង្គ្រាម
ថ្ងៃទី ៖ 18-03-2026, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថា ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុពី សំណាក់ពួកលន់ នល់(១៨មីនា១៩៧០. ១៨មីនា២០២៦)ដែលជាមូលហេតុនាំ ប្រទេសពីសន្តិភាពទៅកាន់សង្គ្រាម ទាំងស្រុង។ គាប់ជួនម្សិលមិញខ្ញុំបានទទួលរូបថត មួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥មីនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រមាណ៥០គីឡូក្រាម។

យោងតាមគណនីផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះដោយភ្ជាប់សំណេរថា សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះ ខោដោយខោ អាវដោយ អាវដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែល មានស្រាប់។គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំ ជ្រុះកញ្ចក់មិនអាចពាក់បានទៀត។

សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តារនិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។

សម្ដេចតេជោនៅចាំបានថាក្នុងរយៈពេលនោះ ម៉ាណែតមិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤កុម្ភៈ ១៩៧៩។

គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិត ម្តាយរបស់គេ។ ត្រឡប់រូបថតនេះវិញអ្នកនិពន្ធបាន សរសេរជាភាសាអង់គ្លេសដូចខាង ក្រោម៖ រូបថតនេះអ្នកនិពន្ធបរទេសបានសរសេរថា៖ The world’s youngest foreign minister: Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979. រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេល នោះមានអាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com