ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងពាណិជ្ជកម្ម កំពុងជួយសម្រួលការកកស្ទះកសិផលរបស់កសិករឱ្យបានទាន់ពេលវេលា
ថ្ងៃទី ៖ 13-03-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម កំពុងជួយសម្រួលការកកស្ទះកសិផលរបស់កសិករឱ្យបានទាន់ពេលវេលា ដើម្បីធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាកសិករ។

ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនបងប្អូនប្រជាកសិករ អាជីវករ ជ្រាបថា ក្រសួងពាណិជ្ជកម្ម បានបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផល ដែលបណ្តាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងរដូវកាលប្រមូលផលនេះ សំដៅធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍ ជូនដល់បងប្អូនប្រជាកសិករ។

ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ ដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំង បន្លែត្រប់ស្រួយ និងត្រប់វែង ជាដើម ដែលមាន ការកកស្ទះទីផ្សារនៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ និងបានបន្តសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារជាបន្ត បន្ទាប់ទៀត នៅតាមទីតាំងផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានាដែលជួបបញ្ហា។ ក្រសួងពាណិជ្ជកម្ម តាមរយៈ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត កំពុងបន្តតាមដានយ៉ាងសកម្មលើស្ថានភាពទីផ្សារកសិផល ដើម្បីចុះជួយសម្រួល ការកកស្ទះ បានទាន់ពេលវេលា។

ក្នុងន័យនេះ សូមបងប្អូនប្រជាកសិករ ផ្ដល់ព័ត៌មាន អំពីករណីកកស្ទះកសិផល មកមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត ឬទំនាក់ទំនងមកកាន់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម តាមរយៈទូរសព្ទលេខ ០១២ ៧២៣ ៦៤៥ / ០១២ ២៥៩ ៩៩៧ ឬតាមប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួង លេខ ១២៦៦៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com