ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
១០ថ្ងៃ នគរបាលជាតិឃាត់ជនងប់ល្បែងជិត៣០នាក់ ខ្លះបានទៅផ្ទះ ខ្លះបញ្ជូនទៅឃុំ!
ថ្ងៃទី ៖ 13-03-2026, ដោយ​​ Dara007 , 18 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៨នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមជនងប់ល្បែងសរុប មាន១២នាក់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក១៦នាក់ទៀតបានទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់។

តាមរបាយការណ៍ដដែល ករណីល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មានក្នុងមូលដ្ឋានជាអាទិ៍  ខេត្តកណ្ដាល ក្រចេះ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ។

គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com