ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋនឹងមានវិធានការនៅពេលតម្លៃប្រេងនៅលើទីផ្សារឡើងថ្លៃខ្លាំង
ថ្ងៃទី ៖ 04-03-2026, ដោយ​​ Dara007 , 70 Views
                     
ភ្នំពេញៈរដ្ឋនឹងមានវិធានការនៅពេលតម្លៃប្រេងនៅលើទីផ្សារឡើងថ្លៃខ្លាំង ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ខណៈផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦.៥សេនដុល្លារ/លីត្រ។ លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងបញ្ចុះតម្លៃលក់រាយ១សេនដុល្លារ ក្នុង១លីត្រ ក្នុងករណីដែលប្រេងសាំងនៅលើទីផ្សារអន្តរជាតិមានតម្លៃចាប់ពី៩០ដុល្លារ ក្នុង១បារ៉ែល ប្រេងម៉ាស៊ូតមានតម្លៃចាប់ពី១០០ដុល្លារ ក្នុង១បារ៉ែលឡើងទៅ។

តម្លៃប្រេងលក់រាយតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកំណត់ថ្លៃសម្រាប់រយៈពេល ១០ថ្ងៃម្តង។ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តម្លៃសាំងធម្មតាតម្រូវឱ្យលក់ ៣៨៥០រៀលក្នុង១លីត្រ តម្លៃនេះកើនឡើង ១០០រៀល បៀបធៀបនឹងការអនុវត្តន៍ ១០ថ្ងៃមុន។

សម្រាប់តម្លៃម៉ាស៊ូត ៣៨៥០រៀលក្នុង១លីត្រ តម្លៃនេះកើនឡើង ៥០រៀលបើធៀបនឹង ១០ថ្ងៃមុនដូចគ្នា។ សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាតិច ឬច្រើន អាចនឹងរងផលប៉ះពាល់ពីការស្ទុះទ្បើងនៃតម្លៃប្រេងអន្តរជាតិ ដោយប្រទេសយើងមិនមែនជាប្រទេសផលិតប្រេងនោះទេ ការប្រើប្រាស់បច្ចុប្បន្ន គឺផ្អែកលើការនាំចូល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com