|
អាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍គណៈប្រតិភូតំណាងរាស្ត្រ ដែលជាសមាជិកនៃក្រុមមិត្តភាពរដ្ឋសភា បារាំង-កម្ពុជា មកទស្សនារមណីយដ្ឋានអង្គរ
ថ្ងៃទី ៖ 28-02-2026, ដោយ Dara007 , 13 Views
សៀមរាបៈ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលបដិសណ្ឋាកិច្ចចំពោះវត្តមាន គណៈប្រតិភូតំណាងរាស្ត្រ ដែលជាសមាជិកនៃក្រុមមិត្តភាពរដ្ឋសភា បារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas LAM ប្រធានក្រុមមិត្តភាពរដ្ឋសភា បារាំង-កម្ពុជា អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នក្នុងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
|