ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ លុះដល់វេលាម៉ោង១៣:៥៨នាទីរសៀល នាថ្ងៃ.ខែ.ឆ្នាំដដែលនេះផងដែរ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តសហការកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ទៀត មានឈ្មោះ ជៀប ឈុនលី(ហៅជុង) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិព្រៃទីទុយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ជាលទ្ធផលកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៨កញ្ចប់(ទំងន់ ២០៩.៦៤ក្រាម),ទូរស័ព្ទចំនួន ០៣គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង,ដែកកេះចំនួន០២,កាបូបស្ពាយចំនួន០១,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក,ម៉ូតូចំនួន ០១គ្រឿង,កាតគ្រីម៉ូតូចំនួន ០១សន្លឹក និងថង់ច្រកគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕