ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រំលឹកសារជាថ្មីដល់នាយទាហានទាំងអស់ សូមចាក់ឆ្ងាយពីគ្រឿងញៀននិងOnline Scams
ថ្ងៃទី ៖ 26-02-2026, ដោយ​​ Dara007 , 70 Views
                     
កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រំលឹកសារជាថ្មីដល់នាយទាហានទាំងអស់ សូមចាក់ឆ្ងាយពីគ្រឿងញៀននិងOnline Scams ដើម្បីអនុវត្តកិច្ចការងារឲ្យកាន់តែលូន​មាន​ប្រសិទ្ធិ​ភាព​។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសន្តាប់ធ្នាប់ ជូនលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត និងផែនការ ការរពារសន្តិសុខ សណ្តាប់ធ្នាប់ជូន លោក​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី​​​ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា បានកើនរំលឹកដល់ នាយទាហាន​នាយទាហានរងមួយចំនួនត្រូវយកចិត្តទុកដាក់ឡេីងវិញ​លើតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសសូមបន្តយកចិត្តទុកដាក់លើវេនប្រចាំបញ្ជា និងប្រចាំការមណ្ឌលប្រតិបត្តិការ ប៉ុស្តិ័ត្រួតពិនិត្យខាងមុខ ត្រូវពិនិត្យឲ្យបានម៉តចត់គ្រប់ជ្រុងជ្រោយពេលមានការចេញចូល​ក្នុង​អង្គភាព​។ជាពិសេសមិនត្រូវនិយាយពីគ្នាឬបែងចែកបក្សពួកបែងចែកក្រុមនោះទេ ត្រូវមានសាមគ្គីភាព ត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនទៅតាមជំនាញនីមួយៗឲ្យបានត្រឹមត្រូវ​ និងមិនត្រូវផុសអ្វីផ្តេសផ្តាសក្នុងបណ្តាញសង្គមនោះឡើយ ទៅតាមអារម្មរណ៍ដែលនាំឲ្យប៉ះពាល់ដល់អង្គភាព ចំនុចនេះគឺហាមជាដាច់ខាត់។

លោក​ ក៏បានបញ្ជាក់សារជាថ្មីដល់នាយទាហានទាំងអស់ សូមចាក់ឆ្ងាយពីគ្រឿងញៀននិងOnline Scams ហើយសូមបន្តថែរក្សាសុខភាពដោយការហាត់ប្រាណនិងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឲ្យ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី​ ម៉េ​ង​ ​ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​កោតសរសើរ​ដល់កម្លាំងជំនាញគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែង ចំពោះការ​បំពេញ​តួនាទី​ភារកិច្ច​ការងារ​ហើយសម្រេចបាននូវ​សមិទ្ធផល​ជាច្រើនដែលសម្រេចបាននាពេលកន្លងមក ដោយមិនខ្លាចការហត់នឿយឡើយ ព្រមជាមួយនិងការទទួលបានមកវិញនូវការកោតសរសើរពីថ្នាក់ដឹកនាំ​ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ព្រោះបានផ្តល់ភាពកក់ក្តៅដល់ពួកគាត់ និងសេវាសន្តិសុខ តាមរយះលេខHotline 1292 ប្រកបដោយការយកចិត្តទុកដាក់ ក្នុងនាមជាកងកម្លាំងជូនដល់ពួកគាត់ផងដែរ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com