ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ស្ពានហាលខាងកើតប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ មានភាពរឹងមាំ និងមានសោភ័ណភាពគួរឱ្យទាក់ទាញ ក្រោយជួសជុល និងពង្រឹងឡើងវិញ
ថ្ងៃទី ៖ 18-02-2026, ដោយ​​ Dara007 , 24 Views
                     
សៀមរាបៈ ស្ពានហាលខាងកើតប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ មានភាពរឹងមាំ និងមានសោភ័ណភាពគួរឱ្យទាក់ទាញ ក្រោយពេលអ្នកជំនាញការនៃអាជ្ញាធរជាតិអប្សរាបានជួសជុល និងពង្រឹងឡើងវិញ។

ក្រោយចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនិងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន៤កម្រាល ធ្នឹម និងសសរនៃប្រាសាទបេងមាលា ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឱ្យទឹកហូរឆ្លងកាត់ឡើងវិញ។ បច្ចុប្បន្ន ស្ពានហាលនេះសាធារណជនអាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលប្រាសាទបេងមាលាដែលបានរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។

អ្នកជំនាញរូបនេះបញ្ជាក់ថា ក្រោយពេលជួសជុលស្ពានហាលនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែទាំត្រួតពិនិត្យជាប្រចាំ សម្អាតស្មៅ ឬរុក្ខជាតិ ចៀសវាងការបង្កការខូចខាតដល់រចនាសម្ពន្ធស្ពានហាលជាបន្តទៀត។

ក្រុមការងារបានបង្ហាញការសប្បាយរីករាយក្នុងការរួមចំណែកជួសជុលមរតកដូនតា ជាប្រវត្តិសាស្ត្រមួយថ្មី និងបានទាក់ទាញទេសចរមកទស្សនាប្រាសាទបេងមាលាបន្ថែមទៀត។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ក្នុងដំណាក់កាលទី១ មានប្រវែងបណ្តោយ១០០ម៉ែត្រ ទទឹង១៣ម៉ែត្រ ដែលជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ក្រោមការឧបត្ថម្ភដោយមូលនិធិពិសេសមេគង្គ-ឡានឆាង នៃសាធារណរដ្ឋប្រជាមានិតចិន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com