ក្នុងពេលសួរសុខទុក្ខនោះដែរ លោកវរសេនីយ៍ឯក ភូឌី សាឌីន រួមនិងក្រុមការងារបានចូលរួមអបអរសាទរ លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន និងក្រុមគ្រួសារ ដែលទើបទទួលបានសមាជិកថ្មី ប្រកបដោយសុខភាពល្អ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ដោយក្តី សោមនស្សរីករាយបំផុតចំពោះ លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន និងភរិយាព្រមទាំងក្រុមគ្រួសារផងដែរ។ជាទឹកចិត្តនៃចំណងដៃអបអរសាទរ លោកវរសេនីយ៍ឯក ភូឌី សាឌីន បាននាំយកនូវថវិកាចំនួន២០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន÷អង្ក ២បាវ,មី ២កេះ,ទឹកសុទ្ធ ២កេះ និងទឹកផ្លែឈើ ២កេះ ដែលជាអំណោយថ្លៃថ្លារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ថែមទៀតផង។
លោកព្រឹន្ទបាលទោ ហ៊ុន ចំរើន និងភរិយាព្រមទាំងក្រុមគ្រួសារ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះផងដែរ ចំពោះលោកឧត្តមសេនីយ៍ត្រី ម៉េងស្រ៊ុន មេបញ្ជាការ ដែលបានចាត់លោកវរសេនីយ៍ឯក ភូឌី សាឌីននិងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខព្រមទាំងបាននាំយកនូវថវិការនិងសម្ភារៈមួយចំនួនប្រគល់ជូនក្រុមគ្រួះសារលោក ដោយការយកចិត្តទុកដាក់បំផុត៕