ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅ របស់ប្រជាជន
ថ្ងៃទី ៖ 30-01-2026, ដោយ​​ Dara007 , 25 Views
                     
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថាក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅ របស់ប្រជាជន ដើម្បជាប្រយោជន៍ដល់សហគមន៍ និងសាធារណជន ដែលធ្វើដំណើរឆ្លងកាត់ និងការរកស៊ីទទួលទាន ។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារផ្លូវចំនួន៣គម្រោង នៅស្រុកខ្សាច់កណ្តាល និងស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ជុំវិញផ្លូវជនបទ មិនថាការងារស្ថាបនាផ្លូវ ការជុសជួលកែលម្អ ការថែទាំផ្លូវ ឬសំណង់សិល្បការ្យផ្សេងៗនោះឡើយ ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការជំរុញការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យឆ្លើយតបទៅនិងការរស់នៅ របស់ប្រជាជន។

លោកគូសបញ្ជាក់ថា ជាក់ស្តែងផ្លូវក្រាលបេតុងចំនួន ៣គម្រោង ស្ថិតក្នុងស្រុកចំនួនពីរខាងលើនេះ បាននិងកំពុងផ្តល់ ប្រយោជន៍ដល់សហគមន៍ និងសាធារណជន ដែលធ្វើដំណើរឆ្លងកាត់ និងការរកស៊ីទទួលទានផ្សេងៗជាដើម មិនត្រឹមតែប៉ុណ្ណោះ តាមរយៈផ្លូវនេះ ក៏ជាការជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទ ឱ្យមានភាពប្រទាក់ក្រឡា ពីតំបន់ដែលប្រជាជនរស់នៅ ទៅកាន់តំបន់ផលិតកម្ម និងការដឹកជញ្ជូនផលិផល ទៅកាន់ទីផ្សារជាដើម ក្រៅពីនេះក៏ជាការស្រូបយកឱកាស វិនិយោគឱ្យទៅ បណ្តាក់ទុននៅតំបន់ទាំងនោះ ដើម្បីបង្កើតការងារ និងប្រាក់ចំណូលដល់មូលដ្ឋាន ខណៈដែលរាជរដ្ឋាភិបាល បានចាត់ទុក មានផ្លូវ មានទឹក មានភ្លើង គឺមានការអភិវឌ្ឍ។

សូមបញ្ជាក់ថា ចំពោះគម្រោងផ្លូវទាំង៣ខាងលើនេះ ក្នុងនោះគម្រោងទី១ លើការងារលើកកម្រិតគុណភាពផ្លូវ ក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវ ក្រាលបេតុង ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ១ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ទៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

គម្រោងទី២ ការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល (បញ្ចប់សុពលភាព) និងគម្រោងទី៣, ការងារ ស្ថាបនាកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ៣ ១០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បញ្ចប់សុពលភាព), ក្រៅពីការស្ថាបនាផ្លូវ គម្រោងទាំងនេះ ក៏មានស្ថាបនាសំណង់សិល្បការ្យផ្សេងៗផងដែរ ដែលអនុវត្តដោយនាយកដ្ឋាន វិស្វកម្មក្រសួងការពារជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com