ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥ លាននាក់ ថយចុះ ១៦.៩%
ថ្ងៃទី ៖ 28-01-2026, ដោយ​​ Dara007 , 3 Views
                     
សៀមរាបៈ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥ លាននាក់ ថយប្រមាណ ១៦.៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៦.៧ លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដដែលនេះ បានបញ្ជាក់ថា ទេសចរវៀតណាមឈរនៅលំដាប់លេខទី១ ដែលមានចំនួន១.២២ លាននាក់ ធ្លាក់ចុះ ៨.៨%។ តាមពីក្រោយវៀតណាម គឺទេសចរចិនមានចំនួន១.២០លាននាក់ កើន ៤១.៤% ខណៈទេសចរថៃ ឈរនៅលំដាប់ទី៣ ដែលមានចំនួនជាង១ លាននាក់ ធ្លាក់ចុះ៥២%។ បន្ទាប់មក គឺភ្ញៀវទេសចរអាមេរិកមានចំនួន២០ ម៉ឺននាក់ ធ្លាក់ចុះ ៣.៦% និងទេសចរកូរ៉េជាង១៥ ម៉ឺននាក់ ធ្លាក់ចុះ ២០.៦%។

ចំណែកទេសចរមកពីឥណ្ឌូនេស៊ី មានជាង១៤ម៉ឺននាក់ និងមកពីបារាំង មានជាង១៣ម៉ឺននាក់។ តាមរយៈរបាយការណ៍នេះ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥.៥លាននាក់ក្នុងឆ្នាំ ២០២៥នេះ ក្នុងនោះទទូលបានភ្ញៀវទេសចរតាមផ្លូវអាកាស មានចំនួន២.៨លាននាក់ កើនឡើង១៩.២% និងតាមផ្លូវគោកចំនួន ២.៦លាននាក់ ថយចុះ ៣៧.៨% ខណៈតាមផ្លូវទឹកទទួលបានជាង ៩៨ម៉ឺននាក់ កើនឡើង ៦.៣%។ បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិថយចុះជាង១០%ក៏ ប៉ុន្តែចំណូលដែលទទួលបានពីវិស័យទេសចរណ៍អន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានចំនួន៣.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤។

នេះបើយោងតាមរបាយការណ៍២០២៥ របស់ធនាគារជាតិ។ ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជាបានបន្តងើបឡើងវិញ នាឆមាសទី១ ឆ្នាំ២០២៥ ដែលគាំទ្រដោយការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការបង្កើនការតភ្ជាប់ជើងហោះហើរត្រង់។

ទោះជាយ៉ាងណា ចាប់ពីដើមឆមាសទី២ ឆ្នាំ២០២៥ ការផ្ទុះអាវុធកម្ពុជា-ថៃទាំងពីរលើក និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់ បានធ្វើឱ្យវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ ដែលធ្វើឱ្យកំណើនក្នុងវិស័យនេះថមថយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com