|
ជនជាតិវៀតណាម ១៦៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា
ថ្ងៃទី ៖ 21-01-2026, ដោយ Dara007 , 45 Views
ព្រៃវែងៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អគ្គនាយកអន្តោប្រវេសន៍នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិវៀតណាមសរុបចំនួន១៦៤នាក់ (ស្រី៣២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
|