ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឃាត់ខ្លួនជនបរទេស៧៥នាក់សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានីភ្នំពេញ
ថ្ងៃទី ៖ 17-01-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួមមាន៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧មករា ៖ ឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ (ជនជាតិប៉ាគីស្ថាន៖ ២៦ នាក់, ជនជាតិឥណ្ឌា ១១ នាក់ និងជនជាតិបង់ក្លាដេស ០២ នាក់ ) និងទី២. ទីតាំងផ្ទះសំណាក់ C8 ស្ថិតនៅខណ្ឌសែនសុខ ឃាត់ខ្លួនបាន ៣៦ នាក់ ( ជនជាតិឥណ្ឌា ២៥នាក់ ក្នុងនោះស្រី្ត ០៤ នាក់) និងជនជាតិបង់ក្លាដេសចំនួន ១១នាក់។ ការចុះបង្ក្រាបនេះ ធ្វើឡើងស្របតាមខ្លឹមសារនៃ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំង រស់នៅប្រមូលផ្តុំ និងជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួររម្លឹកថា ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ក្នុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះ ចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបសរុបបាន ៤ទីតាំង នៅរាជធានីភ្នំពេញ ចំនួន២កន្លែង និងខេត្តបាត់ដំបង២កន្លែង ឃាត់ខ្លួនជនសង្ស័យសរុប ១២៣នាក់(ស្រី្ត៩នាក់) ក្នុងនោះជនជាតិចិន ៤៦នាក់(ស្រី្ត ៤នាក់) ស្ត្រីជនជាតិឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់ និងប៉ាគីស្ថាន ២៧នាក់។ លេខាធិការដ្ឋានគ.ប.ឆ.ប. បានបញ្ជាក់ថា បើគិតពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៦វិញ ចុះបង្ក្រាបសរុបបាន ១៤ទីតាំង នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប ដោយឃាត់ខ្លួនជនសង្ស័យសរុប ១៦២ នាក់ ក្នុងនោះជនជាតិចិន ៥០នាក់, កូរ៉េខាងត្បូង៣២នាក់, ឡាវ ១នាក់, ឥណ្ឌា ៣៦នាក់(ស្រី្ត ៤នាក់), បង់ក្លាដេស ១៣នាក់, ប៉ាគីស្ថាន ២៧នាក់ និងនេប៉ាល់ ៣នាក់។

ដោយឡែក សំណុំរឿងជនជាតិនេប៉ាល់ ៣នាក់ នេះ កំពុងស្ថិតក្នុងនីតិវិធីតុលាការ ដោយសាលាដំបូងខេត្តសៀមរាបបានចេញ ដីកាឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំការអនុវត្តនីតិវិធីតាមច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com