ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហេង សួរ ៖ ជំនាញតោន និងបាញ់ថ្នាំយានយន្តកំពុងមានតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័ស
ថ្ងៃទី ៖ 15-01-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ លោក ហេង សួរ ថ្លែងថា ជំនាញតោន និងបាញ់ថ្នាំយានយន្តនៅកម្ពុជា កំពុងមានតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័ស ដើន្បីជួយជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលនាំឱ្យតម្រូវការប្រើប្រាស់ និងថែទាំរថយន្តកើនឡើង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ «មជ្ឈមណ្ឌលបណ្តុះបណ្តាលតោន និងបាញ់ថ្នាំ ហុងដា ខា ហាកាតា» របស់ក្រុមហ៊ុនហុងដា ខា ហាកាតា ខូអិលធីឌី (Honda Cars Hakata Co., Ltd) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ITI និងក្រុមហ៊ុន ដែលបានបង្កើតជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនាពេលនេះ។ សមិទ្ធផលនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងមូលធនមនុស្សដែលមានជំនាញ និងផលិតភាពការងារខ្ពស់ ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មរថយន្ត។ កិច្ចសហការនេះ ក៏នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រជាជន សិស្ស និងនិស្សិតកម្ពុជា ជាមួយប្រជាជនជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា នេះគឺជាពេលវេលាដ៏សមស្រប ដែលឧស្សាហកម្មយានយន្តនៅកម្ពុជាកំពុងរីកលូតលាស់ ហើយជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលនាំឱ្យតម្រូវការប្រើប្រាស់ និងថែទាំរថយន្តកើនឡើង ជាពិសេសជំនាញតោន និងបាញ់ថ្នាំនេះតែម្តង។ មជ្ឈមណ្ឌលនេះ មិនត្រឹមតែផ្តល់ឱកាសការងារដែលមានប្រាក់ចំណូលសមរម្យក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បើកផ្លូវឱ្យសិស្សានុសិស្សអាចយកចំណេះជំនាញទៅបម្រើការងារនៅប្រទេសជប៉ុន ដែលកំពុងមានតម្រូវការខ្ពស់ផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិទ្យាស្ថាន ITI ធ្វើការថែទាំមជ្ឈមណ្ឌលនេះឱ្យបានល្អ ដើម្បីដំណើរការដោយជោគជ័យ និងបន្តពង្រីកកិច្ចសហការជាមួយដៃគូដទៃទៀត។

លោក ក៏បានផ្តាំផ្ញើដល់គ្រូបង្គោលទាំង ៤រូប ដែលបានបញ្ចប់ការបណ្តុះបណ្តាលរយៈពេល ៣ខែ នៅប្រទេសជប៉ុននាពេលកន្លងមក ឱ្យខិតខំធ្វើការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់សិស្ស និស្សិត ដើម្បីឱ្យពួកគេទទួលបានជំនាញមួយច្បាស់លាស់ និងទទួលបានឱកាសការងារដែលមានប្រាក់ខែខ្ពស់ ទាំងក្នុង និងក្រៅប្រទេស។

តាមការបញ្ជាក់ពីលោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងលោក កូស៊ីរ៉ូ មុតូ នាយកប្រតិបត្តិក្រុមហ៊ុន Honda Cars Hakata, ក្រុមហ៊ុនបានផ្តល់នូវមជ្ឈមណ្ឌលបណ្តុះបណ្តាល ការបំពាក់ឧបករណ៍ និងសម្ភារបរិក្ខារ សរុបជាទឹកប្រាក់ប្រមាណ ២៧ម៉ឺនដុល្លារអាម៉េរិក ព្រមទាំងការបណ្តុះបណ្តាលគ្រូបង្គោល។ តាមផែនការ គ្រូបង្គោលសរុបចំនួន ១៦នាក់ នឹងត្រូវបណ្តុះបណ្តាលឱ្យបានក្នុងរយៈពេល ៤ឆ្នាំ (២០២៤-២០២៨)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com