ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
UNESCO នឹងមកវាយតម្លៃផលប៉ៈពាល់លើប្រាសាទព្រះវិហារ ដែលបំផ្លាញដោយយោធាថៃឆាប់ៗនេះហើយ
ថ្ងៃទី ៖ 14-01-2026, ដោយ​​ Dara007 , 15 Views
                     
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ឆាប់ៗនេះ ក្រុមការងារ UNESCO នឹងមកវាយតម្លៃផលប៉ៈពាល់លើប្រាសាទព្រះវិហារ ដែលបំផ្លាញដោយយោធាថៃ នាពេលកន្លងមក។

លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា«របាយការណ៍ពិនិត្យផ្ទាល់ដោយអ្នកជំនាញអង្គការ UNESCO ស្តីពីការខូចខាត គឺជាការងារចាំបាច់ដែលត្រូវចុះមកពិនិត្យ។ហើយយើងក៏អត់ទាន់ដឹងកាលបរិច្ឆេទនៃការមកដល់ដែរ ប្រហែលជាពេលឆាប់ៗនេះ ខ្ញុំក៏អត់អាចបញ្ជាក់បានថាពេលណាដែរ។ របាយការណ៍នៃការខូចខាតនេះ គឺជាជំហានមួយដ៏ចាំបាច់ ដើម្បីបន្តទៅជំហានផ្សេងៗទៀត ដើម្បីថែរក្សាការពារ និងដាក់ចេញនូវវិធានការទាំងឡាយដើម្បីអភិរក្សជួសជុលប្រាសាទ ចាត់វិធានការពារកុំឱ្យមានការបំផ្លិចបំផ្លាញតទៅទៀត ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងបន្តធ្វើការ។»

លោកលើកឡើងបែបនេះ បន្ទាប់ពីក្រសួងវប្បធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com