ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន ១០០០បង្គោល ក្នុងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ
ថ្ងៃទី ៖ 13-01-2026, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ នៅឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ ដោយធ្វើការបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន ១០០០បង្គោល។ ហើយនៅក្នុងឆ្នាំ២០២៦ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិគ្រោងនឹងបោះបង្គោលព្រំប្រទល់សរុបចំនួន ១០០០បង្គោលបន្ថែមទៀត ក្នុងគោលបំណងជំរុញការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។ 

ក្រសួងបរិស្ថានមានផែនការបោះបង្គោលព្រំប្រទល់សរុបចំនួន ១៥៧៥៩បង្គោល ដើម្បីជំរុញការចុះបញ្ជីដីរដ្ឋ និងធានាការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នក្រសួងបរិស្ថាន បានបោះបង្គោលសរុបចំនួន ៣៦០០បង្គោល ដែលនៅសល់ចំនួនបង្គោលសរុបចំនួន ១២១១៩បង្គោលទៀតដែលត្រូវបោះក្នុងឆ្នាំបន្តបន្ទាប់។ ទាក់ទងនឹងការកំណត់និងបែងចែកតំបន់គ្រប់គ្រង បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួន ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧ លានហិកតា ស្នើនឹង ៤១%នៃផ្ទៃដីសរុបរបស់ប្រទេស។

តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ឧទ្យានជាតិមានចំនួន០៩ តំបន់ ឧទ្យានជាតិសមុទ្រមានចំនួន  ០២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន១៨ តំបន់ តំបន់ការពារទេសភាពមានចំនួន  ១៤តំបន់ តំបន់ប្រើប្រាស់ច្រើយ៉ាងមានចំនួន  ១១ តំបន់ តំបន់រាមសារមានចំនួន០៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិ មានចំនួន១៤ តំបន់។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញសសរស្តម្ភទី២គឺ “ភាពបៃតង” ដែលសំដៅលើការបង្កើនគម្របព្រៃឈើជាតិ និងឆ្ពោះទៅអព្យាក្រឹត្យភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០។ 

តាមរយៈ«ភាពបៃតង» នេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការ ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកគម្របព្រៃឈើជាតិ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទប្បញ្ញត្តិនានាជាធរមាន មិនមានការលើកលែងចំពោះបទល្មើសធនធានធម្មជាតិឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com