សូមបញ្ជាក់ថា ត្រីរាជនេះ ជាប្រភេទត្រីញី មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានប្រជានេសាទ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។
បន្ទាប់ពីកំណត់អត្តសញ្ញាណរួចរាល់ ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ៕