ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរមីន អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រាប់បែកចង្កោម
ថ្ងៃទី ៖ 30-12-2025, ដោយ​​ Dara007 , 24 Views
                     
ភ្នំពេញ. អាជ្ញាធរមីនកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម ដើម្បីចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម ។

អាជ្ញាធរមីនបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រៀមត្រឡប់ទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម។ ក្នុងករណីចាំបាច់ មុនចូលតំបន់នោះ ប្រជាពលរដ្ឋត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ មេឃុំ និងប៉ុស្តិ៍នគរបាល ជាមុនសិន។ សំខាន់ជាងនេះ បើសិនប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះគ្រាប់បែកចង្កោម និងវត្ថុចម្លែកដែលសង្ស័យថាជាគ្រាប់បង្កផលប៉ះពាល់ដល់អាយុជីវិត សូមកុំប៉ះពាល់ កុំកែច្នៃ គប់ ដំ ឫចល័តវាទៅទីណាមួយ ព្រោះគ្រាប់ទាំងនោះនឹងធ្វើឱ្យមនុស្សរបួស ពិការស្លាប់បានគ្រប់ពេល។

អាជ្ញាធរមីន ណែនាំឱ្យប្រជាពលរដ្ឋ រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរសព្ទ៖ ០១២ ៨០០ ៤៧៣, ០១១ ៣៨៣ ៩៣៩, ០៩៧ ៤៨៩ ៥៦០០, ០៦៦ ៦១២ ៦១៣, ០៦៣ ៩៦៣ ៤៩៩។

សូមជម្រាបថា ក្រោយបទឈប់បាញ់ចូលជាធរមាន គិតត្រឹមល្ងាចថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកប្រមាណ១៤៩០០នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ខណៈជនភៀសសឹកនៅសល់ជាង៥៩ម៉ឺន៦ពាន់នាក់ ក្នុងនោះ ស្ត្រីជាង៣១ម៉ឺន១ពាន់នាក់ និងកុមារជាង១៨ម៉ឺន៧ពាន់នាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com