ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាមេរិក បន្តអំពាវនាវឱ្យកម្ពុជា និងថៃ បញ្ចប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តទាំងស្រុងនូវសេចក្តីប្រកាសរួមស្តីពីសន្តិភាព
ថ្ងៃទី ៖ 22-12-2025, ដោយ​​ Dara007 , 5 Views
                     
ភ្នំពេញៈ យោងតាមសេចក្តីថ្លែងការណ៍របស់ លោក Thomas Pigott អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអរិភាពដែលកំពុងកើតមានរវាងកម្ពុជា និងថៃ សហរដ្ឋអាមមេរិបន្តអំពាវនាវឱ្យកម្ពុជា និងថៃ បញ្ចប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តទាំងស្រុងនូវសេចក្តីប្រកាសរួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ ដែលរួមមានយន្តការដើម្បីពន្លឿនការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែន"។

លោក Thomas Pigott បានបន្ថែមថា៖ “សហរដ្ឋអាមេរិក ស្វាគមន៍មេដឹកនាំអាស៊ានដែលមករួមគ្នាក្នុងសប្តាហ៍នេះនៅទីក្រុងគូឡាឡាំពួ ដើម្បីគាំទ្រកម្ពុជា និងថៃឱ្យគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ”។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ។

សូមរម្លឹកផងដែរថា ថៃបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបានបាញ់ប្រហារ ព្រមទាំងទម្លាក់គ្រាប់បែក ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះ F-16 លើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាក្នុងដែនអធិបតេយ្យភាពកម្ពុជាជាច្រើនកន្លែង រួមមាន វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ទីប្រជុំជន។ល។ ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនកន្លែងយ៉ាងធ្ងន់ធ្ងរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com