|
ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី ៖ 22-12-2025, ដោយ Dara007 , 3 Views
ព្រំដែនៈ ក្រសួងការពារជាតិ បង្ហាញនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង ៧:០៣នាទី យោធាថៃបានបាញ់ផ្សែងពុល ចូលភូមិសាស្ត្រ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងកំពុងតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
|