ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក កែវ រ៉េមី ៖ UN ជំរុញឲ្យកម្ពុជា ថៃមានបទឈប់បាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់
ថ្ងៃទី ៖ 19-12-2025, ដោយ​​ Dara007 , 50 Views
                     
ភ្នំពេញៈ លោក កែវ រ៉េមី ថ្លែងថា UN ជំរុញឲ្យកម្ពុជា ថៃមានបទឈប់បាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់ បន្ទាប់ពីកម្ពុជាធ្វើការប្តឹង និងបញ្ចុះបញ្ចូលទៅ UN រហូតបានលទ្ធផល ។

លោក កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហោះសារដោយអារម្មណ៍រីករាយថា នៅទីបំផុត ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានទទួលយកបញ្ហានេះ និងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ។ ខណៈដែលសារព័ត៌មានកម្ពុជា រាយការណ៍ថា UN កំពុងជំរុញឲ្យមានបទឈប់បាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់អំពើភាពជាសត្រូវនឹងគ្នា និងត្រឡប់ទៅកាន់តុចរចាជាបន្ទាន់។

ដោយសារតែប្រជាពលរដ្ឋជិតកន្លះលាននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួន ដោយសារជម្លោះតាមព្រំដែនបានកើនឡើង។

លោក Jeremy Laurence អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងថា “មានការរាយការណ៍មកថា នៅតំបន់ជុំវិញភូមិជាច្រើន និងទីតាំងវប្បធម៌ កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង ដ្រូន និងកាំភ្លើងធំ ស្ថិតក្រោមការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ”។ “ក្រោមច្បាប់សង្គ្រាម បង្ហាញយ៉ាងច្បាស់ថា ការការពារប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់បំផុត ភាគីទាំងពីរត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ហើយត្រូវត្រឡប់ទៅកាន់កិច្ចព្រមព្រៀង និងការចរចា”។ មិនដឹងថា រដ្ឋាភិបាលថៃ បានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយ ឬនៅ?៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com