|
ម៉ោងជាង៧ យោធាថៃបានផ្លោង ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក
ថ្ងៃទី ៖ 19-12-2025, ដោយ Dara007 , 13 Views
បន្ទាយមានជ័យៈ ក្រសួងការពារជាតិបង្ហាញនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៖
-ម៉ោង ០៧:៤២នាទី យោធាថៃបានផ្លោង ៥គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់ ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
|