មកទល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំគ្រប់គ្រងប្រាសាទតាក្របី ដែលទាហានឈ្លានពានសៀមគ្មានឱកាសដើម្បីចូលដណ្ដើមកាន់កាប់បាននោះឡើយ។
ឆ្លើយតបចំពោះការឈ្លានពាននេះ កម្ពុជាបានបាញ់ស្រោចទៅទាហានសៀម ដើម្បីបំផ្លាញមហិច្ឆតាឈ្លានពានរបស់ពួកគេយ៉ាងចាស់ដៃផងដែរ។ កម្លាំងថ្មើរជើងរបស់សៀមដែលរុលសម្រុកមកខ្លាំងនៅតំបន់ប្រាសាទតាក្របី បានត្រឹមតែងាប់គជើងគ្នាតែប៉ុណ្ណោះ ហើយអាវុធមួយចំនួនដែលនៅជាប់ជាមួយខ្មោចទាហានសៀមនោះ ក៏ត្រូវបានកងទ័ពអង់អាចក្លាហានរបស់កម្ពុជាដកហូតផងដែរ៕