ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សមត្ថកិច្ចចម្រុះកម្ពុជា-កូរ៉េឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារមួយកន្លែងក្នុងខេត្តព្រះសីហនុ
ថ្ងៃទី ៖ 10-12-2025, ដោយ​​ Dara007 , 2 Views
                     
ព្រះសីហនុៈ ក្រុមជនសង្ស័យចំនួន៥០នាក់ ក្នុងនោះមានស្ត្រី០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងសង្ស័យនៅអគារ XIN DU HAI (ជាន់ទី៥) ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ក្រោយរបាយការណ៍សមត្ថកិច្ចបញ្ជាក់ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានជួយសង្គ្រោះជនជាតិកូរ៉េខាងត្បូង ចំនួន០២នាក់ ដែលជាជនរងគ្រោះ និងបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រ (All in one) ចំនួន ៦៣គ្រឿង, ទូរសព្ទចំនួន ៦០គ្រឿង និង IPAD ចំនួន ៦០គ្រឿងផងដែរ។

ប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ ត្រូវបានដឹកនាំធ្វើឡើង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាង អយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដោយបានចុះត្រួតពិនិត្យ ទីតាំងសង្ស័យខាងលើ និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនោះ។

ក្រោយការបង្រ្កាបដល់ទៅតាំងនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុង សហការជាមួយអង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវ បន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល និងក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com